ខេត្តសៀមរាប៖សម្ដេច ហ៊ុន សែន នៅខណៈពេលនេះកំពុងតែធ្វើមកកាន់ខេត្តសៀមរាប។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើង ដោយកូវីដ១៩បានពន្យារពេល ការបើកការដ្ឋានសាងសង់ ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាប។
សម្ដេច ហ៊ុន សែន បន្តថា ពេលនេះ ខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ នៅថ្ងៃ៣០ វិច្ឆិកា ២០២០ ខានស្អែកនេះ។
បើតាមសម្ដេច តេជោ ថា ប្រមាណ ជាងមួយឆ្នាំទៀត ក្រុងសៀមរាបនឹងមាន ផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើ ចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ជូនពរបងប្អូន ជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចំរើន៕SRP

