ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

0

ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅ ថ្ងៃទី២៦ខែ វិច្ឆិកា ម្សិលមិញ នៅចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការ ជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អៃ អូន ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរធ្វើស្រែ មានទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រក្សាទុកចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។

ទី២ ឈ្មោះភូ សុភក្រ័ ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរកម្មករសំណង ទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ដកហូតវត្ថុតាងបាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ០២កញ្ចប់ មានទម្ងន់ទម្ងន់០.៤ក្រាម​ និងទូរស័ព្ទ០១គ្រឿង។

បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសា​លាដំបូង ខេត្តសៀមរាប​ ចាត់ការតាមនិតិវិធីច្បាប់៕SRP