ខេត្តបាត់ដំបង៖តូបលក់អីវ៉ាន់មួយកន្លែងត្រូវបានអគ្គីភ័យឆាប់ឆេះ បង្កឲ្យភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ខែវិច្ឆកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា តូបលក់ចាប់ហួយ ដែលត្រូវឆាបឆេះ មានទំហំ ៩ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តថា មូលហេតុ ដោយសារ ម្ចាស់ មានការធ្វេសប្រហែស ដោយយកប្រេងសាំង ទៅបូមក្បែរ ចង្ក្រានដាំបាយ ក៏បណ្តាលអោយឆាបឆេះឡើងតែម្តង។
ម្ចាស់ផ្ទះខាងលើ បានប្រាប់ថា សម្ភារខូចខាត តូបលក់ចាប់ហួយ០១ខ្នងរួមនឹងសម្ភារ ឥវ៉ាន់ចាប់ហួយគិតជាទឹកប្រាក់សរុបចំនួន ៨០០០ដុល្លារនិងទ្រព្យសម្បត្តិ ជាច្រើនទៀតផងដែរ៕SRPដោយប៊ុនថេត

