មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

0

ខេត​ត្បូងឃ្មុំ៖មុខសញ្ញា​លួច​និង​ប្លន់​ដ៏សកម្ម​ម្នាក់ បាន​ត្រូវ​នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត សហការ​ជា មួយ នគរបាលស្រុកពញាក្រែក ចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ។

ការ​ចាប់​ខ្លួននេះ គឺ​យោង​តាម​ដីកា​លេខ៦៧៣(​គ​) ចុះចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២០ ចេញដោយយ​ លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេ​ត្ក​កំពង់ចាម បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ចិន សា​រក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម។

អធិការ​នគរបាល​ស្រុក​ពញាក្រែក​រំលឹក​ថា ជន​ឈ្មោះ​សា​រក្ស គឺជា​មុខសញ្ញា​លួច​និង​ប្លន់ ដ៏សកម្ម តាំងពី​គ្រា​ ដែលមិនទាន់បំបែក ខេត្តកំពង់ចាម ម្ល៉េះ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ ចាប់ខ្លួននៅចុងឆ្នាំ២០១៤ ដាក់​ពន្ធនាគារ​ខេត្ត​រហូត​ដល់​២០១៨ ទើបត្រូវ​បាន​ដោះ​លែង​ តែជននេះមិនបានកែខ្លួននោះទេ ពេល​ចេញ​មក​វិញ​បាន​ដើរ​តាម​គន្លង​ចាស់​ដដែល។ ថ្វី​ដ្បិត​ជន​នេះ​មាន​ទីលំនៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ក៏​ពិតមែន តែ​មិន​បាន​នៅ​ជា​អចិន្ត្រៃយ៍​ទេ គេ​តែងតែ​លួច​ចូល​លំនៅ​ឋាន​ដោយ​ស្ងាត់​ៗ​ ដូចអំពិលអំពែក។ សុំបញ្ជាក់ ជននេះ ត្រូវបានប្រគល់ ឲ្យ នគរបាល ព្រហ្មព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ចាម មក​ទទួល ដើម្បី​ចាត់ការ​បន្ត៕SRP