ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

0

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ស្រ្តី០២នាក់ និងប្រុស០១នាក់  ករណីចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការធ្វើឡើងនៅម៉ោង១៤និង០០នាទី ថ្ងៃទី២៣  ខែវិច្ឆិកា  ឆ្នាំ ២០២០ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនៅក្នុងហេតុការបង្ក្រាបបានឲ្យដឹងថាករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន១២កញ្ចប់តូច ទូរស័ព្ទ ដៃចំនួន០៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសង្ស័យជាសារធាតុផ្សំសម្រាប់ការផលិតគ្រឿងផងដែរ។ ទោះយ៉ាងណារបាយការណ៍ នៅមិនទាន់បញ្ជាក់ឈ្មោះ ជនសង្ស័យនៅឡើយទេ។សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ ទៅការិយាល័យ ជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP