បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានយកសោរ សរសេរឈ្មោះ លើកជញ្ជាំងថ្ម មួយកន្លែងនៅតំបន់ ប្រាសាទអង្គរវត្ត។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃសៅរ៍ ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី ព្រឹក ដោយ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារ អាជ្ញាធរជាតិអប្សរា។

ពលរដ្ឋម្នាក់នោះ មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសរូបនេះបានយកកូនសោរ ទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្ម ដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាល ឡើងពីក្តាបែន។ ទោះយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ កុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅ ទស្សនា ប្រសាទបន្តផងដែរ៕SRP