សមត្ថកិច្ច ចុះបិទ ថេមថលក្លឹប នៅតំបន់ផប់ស្រ្ទីត

0

ខេត្តសៀមរាប៖ទីតាំងថេម ថលក្លឹប (Temple Club) និង ស្កាយបា ដឺ វ័ន បាយធី ( The One by T) នៅតំបន់ផប់ស្រ្ទីត ត្រូវបានក្រុមមន្ត្រីចុះបិតជាបណ្តោះអាសន្ន។

ការចុះបិទនេះនៅរាត្រីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០នេះដឹកនាំដោយប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប លោក ង៉ូវ សេងកាក់។

លោក ង៉ូវ សេងកាក់ បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុនៃការបិទនេះគឺដោយសារតែម្ចាស់អាជីវកម្មខាងលើ មិនបានចូលរួមអនុវត្តនូវវិធានសុវត្តិភាពទេចរណ៍ក្នុងស្ថានភាពដំណាក់កាលកូវិដ១៩ របស់រាជរដ្ឋាភិបាល
ការណែនាំ របស់ក្រសួងទេសចរណ៏ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។

លោកបានបញ្ជាក់ថា ក្លឹបកម្សាន្តទាំងអស់នៅក្នុងក្រុងសៀមរាបត្រូវបានបិទអស់ហើយ គឺនៅតែពីរទីតាំងនេះ ចុងក្រោយគេ។

លោកបន្តថា ការបិទនេះសម្រាប់តែ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺដំណើរការធម្មតាតែត្រូវគោរព តាមវិធានសុវត្ថិភាពទេចរណ៍។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវអោយម្ចាស់អាជីវកម្ម ទាំងអស់ត្រូវចូលរួមគោរព តាមការណែនាំរបស់រដ្ឋាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរ អោយបានល្អប្រសើរ។

សូមជម្រាបថាកាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យបិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវិដ១៩ រីករាលដាល ជាសកលបន្ទាប់ពីមាន ព្រឹត្តិការណ៍
៣វិច្ឆិកា៕SRP