ខេត្តសៀមរាប៖ប៉ូលិសស្រុកប្រាសាទបាគងបានឃាត់ខ្លួន បុរសម្នាក់ ពាក់ពន្ធ័ករណីប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ភឿក ឆង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅតាមភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ហ៊ិម ពេជ្រ រស់នៅភូមិ ជាមួយគ្នា។
ករណីនេះហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប៉ូលិសថា មូលហេតុ ជនបង្ក ស្រវឹង និងធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ ជាច្រើនលើក។
យោងតាមពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ បច្ចុប្បន្នសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕SRP

