ខេត្តកំពង់ចាម៖លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆកា ឆ្នាំ២០២០ នេះ ជាមួយ ក្រុមការងារ រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ នាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារ វីរុសកូវីដ-១៩ របស់លោក
អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនដល់ ប្រជាពលរដ្ឋចំនួន៥ គ្រួសារ ដែលកំពុងចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ។
សម្ភារទាំងនោះរួមមាន÷
-អង្ករ៥០kg
-មី ២កេះ
-ទឹកស៊ីអុី ៦ដប
-ត្រីខកំប៉ុង ១២កំប៉ុង
-ត្រីងៀត ២kg
-ទឹកក្រូច ១កេះ
-ម៉ាស់ ១ប្រអប់=៥០ម៉ាស់
-ទឹកអាល់កុល ១ដប
ក្នុងឱកាសនោះផងដែរលោកប្រធានមន្ទីរសុខាភិបាល បានពាំនាំការផ្តាំផ្ញើរសួរសុខទុក ពីសំណាក់ អភិបាលខេត្ត និងបានអប់រំដល់ពួកគាត់ អោយចេះពាក់ម៉ាស លាងដៃ អោយបានញឹកញាប់ជាមួយអាល់កុល ឬសាប៊ូ ពិសេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលរលកទីពីរ នៃជំងឺកូវីដ-១៩ កុំឲ្យកើតឡើងក្នុងសហគមន៍យើង៕SRP

