ខេត្តសៀមរាប៖លោកនួន ពុទ្ធារ៉ាអភិបាលក្រុងសៀមរាប បានចេញសារមួយប្រាប់ដល់ ចៅសង្កាត់ទាំង ១២ ក្នុងក្រុងសៀមរាប បន្តណែនាំ ដល់ម្ចាស់ផ្សារនាៗ ទូទាំងក្រុងសៀមរាប ឱ្យអាជីវករលក់ដូរ នៅតាមផ្សារ ទាំងអស់ ក្នុងក្រុងសៀមរាប ត្រូវពាក់ម៉ាសដើម្បីការពារទប់ស្កាត់ជំងឺកូវីដ19។ «សម្លេងអភិបាលក្រុងសៀមរាប»
»ជាមួយគ្នានេះអ្នកចូលទិញ របស់របរក្នុងផ្សារ ក៏តម្រូវឲ្យពាក់ម៉ាសផងដែរ។ នេះបើយោងតាមសារសំឡេងមួយដែល បណ្ដាញសារព័ត៌មាន«សៀមរាបប៉ុស្តិ៍» ទទួលបាននៅយប់ថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ។ សម្លេង៖
បើតាមសាររបស់លោកអភិបាលថាបើផ្សារណាមួយមិនអនុវត្ត អាចត្រូវបិតជាអន្តរកាល។
«លោកនួន ពុទ្ធារ៉ាអភិបាលក្រុងសៀមរាប»