ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិច មានករណីឆេះម៉ូតូមួយគ្រឿង នៅក្រុងសៀមរាប។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨និង៥០ ថ្ងៃទី០៥ខែ ខែវិច្ឆិកា ២០២០ នៅមុខភោជនីយដ្ឋានជូ ហេង ហេង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូដែលរងការឆាប់ឆេះយ៉ាងសន្ធោសន្ធៅនេះ ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខសៀមរាប 1P 5512។ ពាក់ព័ន្ធករណីឆេះម៉ូតូមួយគ្រឿងនេះ សមត្ថកិច្ចសង្កាត់ស្លក្រាមមិនទាន់បានកំណត់មូលហេតុច្បាស់លាស់នៅឡើយទេ ដោយបញ្ជាក់ថាកំពុងស្រាវជ្រាវ៕SRP