ភ្នំពេញ៖នៅទីបំផុត ល្បែងស៊ីសងប្រភេទតាមអនឡាញ Keno online ត្រូវបានបិទជាស្ថាពរទូទាំងប្រទេស។
ការសម្រេចបិទនេះ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថានៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ ក្រុមប្រតិបត្តិការ នៃគណៈកម្មការ ចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ បានចុះពិនិត្យ ក្រុមហ៊ុន ស៊ិន នីវ ដែលមានទីស្នាក់ការនៅកោះពេជ្រ រាជធានីភ្នំពេញ និងបានរកឃើញថា តំណាងចែកចាយមួយចំនួន ពិតជាបានធ្វើអាជីវកម្មឆ្នោតប្រភេទ Keno ប្រាកដមែន។
ក្រោយពីក្រុមប្រតិបត្តិការចម្រុះពិនិត្យរួចបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើ អាជីវកម្មឆ្នោតប្រភេទ keno ចាប់ពីថ្ងៃនេះតទៅ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងប្រភេទ ឆ្នោត ឡូតូ ភ្នាល់បាល់តាម អនឡាញ ខាងលើនេះ បានបើកឱ្យអ្នកលេងចាក់ ដោយចំហរនៅតាមហាងកាហ្វេនិងតារាងបាល់ក្នុងក្រុងសៀមរាប រាប់សិបកន្លែងផងដែរ។ មជ្ឈដ្ឋាននានារំពឹងថា នៅក្នុងប្រទេសកម្ពុជា មិនមានល្បែងស៊ីសងប្រភេទនេះ តទៅទៀតនោះទេ ជាពិសេសក្នុងក្រុងសៀមរាបតែម្ដង៕SRP
នៅទីបំផុត ល្បែងស៊ីសង ឆ្នោតឡូតូ តាមអនឡាញ ត្រូវបានបិទទូទាំងប្រទេស