ខេត្តព្រះវិហារ៖ទីតាំងអារច្រៀកឈើមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។
ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី ០៣ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ នៅចំណុចភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុក គូលែន ខេត្តព្រះវិហារ ដឹកនាំដោយ លោកតូ សុថេត នាយរង ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ រួមនឹងលោក យឹម ប៊ុនថេត នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកគូលែន ព្រមទាំង កម្លាំងសមត្ថកិច្ចស្រុកគូលែន ក្រោមបញ្ជារបស់ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញារអមនៃសាលា ដំបូងខេត្តព្រះវិហារ។
ភ្នាក់ងារបណ្ដាញ«សៀមរាបប៉ុស្តិ៍»ប្រចាំខេត្តព្រះវិហារបានរាយការណ៍ថា ប្រតិបត្តិការបង្ក្រាប បង្ក្រាបទីតាំងសិប្បកម្មច្រៀក អារឈើអត់ច្បាប់ ខាងលើនេះសមត្ថកិច្ចរកឃើញឈើ៖
១.ឈើ ផ្ជឹកចំនួន៥៤ដុំ
២.តាបឈូសភ្ជាប់ផ្លែច្រៀកឈើ១គ្រឿង
៣.ម៉ាស៊ីន គោយន្តមួយគ្រឿង។
វត្ថុតាងទាំងអស់ត្រូវបានរឹបអូសយកទៅក្សារទុកនៅ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីវាស់វែងនឹងដោះស្រាយតាមនិតិវិធី៕SRP

