ខេត្តសៀមរាប៖អាជ្ញាធរស្រុកប្រាសាទបាគងបានរាយការណ៍ថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាស់គ្នា។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣០ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកHONDA.CB.500FA.ពណ៌ខ្មៅសេរី២០១៣ ម៉ូតូធំពាក់ស្លាកលេខសៀមរាប១S៥៩៦៤ បើកបរដោយឈ្មោះហេង វិសុទ្ឋ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិបឹងធំ ឃុំគោគធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែង បើកបរពីកើតទៅលិច។
ចំណែកភាគីរថយន្តកហ៉្វតពណ៌ពាក់ស្លាកលេខភ្នំពេញ២Y០៧៥១របស់ក្រុមហ៊ុនឡាវីតា (អ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត បើកពីរលិចទៅកើត។
សមត្ថកិច្ចបានបញ្ជាក់ថាសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុកបាគងដើម្បីរងចាំដោះស្រាយ នៅពេលក្រោយ។
បើតាមសមត្ថកិច្ចថាករណីនេះកើតឡើងដោយសារមូលហេតុអ្នកបើកបរ រថយន្ដ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

