អុជធូបថ្ងៃសីល បណ្ដាលឲ្យផ្ទះមួយខ្នង នៅក្រុងសៀមរាប រងការឆាបឆេះយ៉ាងដំណំ

អុជធូបថ្ងៃសីល បណ្ដាលឲ្យផ្ទះមួយខ្នង នៅក្រុងសៀមរាប រងការឆាបឆេះយ៉ាងដំណំ

ខេត្តសៀមរាប៖ភ្នាក់ងារបណ្ដាញ«សៀមរាបប៉ុស្តិ៍»បានរាយការណ៍ថាផ្ទះមួយខ្នងបានរងការឆាបឆេះយ៉ាងដំណំ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ នាព្រឹកមិញនេះ។ ហេតុការណ៍បានកើតឡើងនៅភូមិធ្លកអណ្ដូង ក្រុមទី១២ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ នាង រដ្ឋា អាយុ៤០ភេទប្រុស មានទីលំនៅទីតាំងកើតហេតុខាងលើ។ សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះមូលហេតុបណ្ដាលមកពីការអុជធូបបូជាថ្ងៃសីល ទើបមានការឆាបឆេះយ៉ាងដូច្នេះ។ករណីរងការខូចខាតសម្ភារមួយចំនួនផងដែរ៕SRP