ក្រុមហ៊ុនចំនួន០២ ផ្តល់ជំនួយដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយដល់គ្រួសាររងគ្រោះ ដោយជំនន់

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារក្រុមហ៊ុន​ អ៊ិនធេី​ ខនគ្រីត​ អ៊ិនវេសម៉ិន​ ខូ​ អិល​ ធី​ ឌី​ (ICI)​ បានយកគ្រឿងឧបភោគបរិភោគមួយចំនួនមានអង្ករ ៥០០គ.ក​ ត្រីខ ២៥យួរ , មីជាតិ ២៥កេសតូច​, ទឹកត្រី ២៥យួរ , ទឹកសុទ្ធ​ ១០០យួរ និង ថវិកាមួយចំនួន ០២លានរៀល​, មន្ទីរ​ពហុព្យាបាល​ ៧៧៧​ ខេត្តសៀមរាប​ ឧបត្ថម្ភ​ថវិកា​ ០១លាន​រៀល​ និងក្រុមហ៊ុន​ Green Angkor Advertising Co.,Ltd ឧបត្ថម្ភ​ អង្ករ ០១តោន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្ត។
ក្នុងឱកាសទទួលអំណោយ
ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន​ ICI មន្ទីរ​ពហុព្យាបាល​ ៧៧៧​ និងក្រុមហ៊ុន​ Green​ Angkor​Advertising​ Co.,Ltd ដែលបានផ្តល់អំណោយ ជាថវិកា​ និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង។

លោកបានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និងសត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។
លោកក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកផ្សេងទៀត​ដែលរងផលប៉ះពាល់​ ហើយអំណោយទាំងនេះលោកនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕SRP