ខេត្តសៀមរាប៖លោក លី សំរិទ្ធ អភិបាលអភិបាលរងខេត្ត នៅថ្ងៃអង្គា ទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ណែនាំ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ និងភូមិវត្តដំណាក់ សង្កាត់សាលាកំរេីក ដែលបានបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ក្នុងការស្ម័គ្រចិត្តរុះរើសំណង់លេីដីចំណីផ្លូវ ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុង និងដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមាន ភាពប្រសើរឡើងវិញ។
តាមរយៈករចុះវាស់វែងជាក់ស្តែង ការជូនដំណឹង និងការពន្យល់របស់ក្រុមការងារ ឃើញថាបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចូលរួម និងរុះរើតាមគោលការណ៍កំណត់។
ក្នុងនាមគណៈកម្មការអន្តរក្រសួង ក៏ដូចជាអាជ្ញាធរខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបទាំងមូល ឲ្យមានគុណភាពសោភ័ណភាពសាធារណៈ ប្រព័ន្ធចរាចរណ៍ធំទូលាយ មានសណ្ដាប់ធ្នាប់ និងសក្តិសមជាខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕SRP

