ខេត្តសៀមរាប៖សប្បុរសជន០៤រូប បាននាំគ្នាឧបត្ថម្ភ អង្ករ២តោនមី៤កេសធំ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ និងថវិកា ២លានរៀល ដល់អាជ្ញាធរសម្រាប់ជួយដល់គ្រួសារពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅស្រុកប្រាសាទបាគង។
សប្បុរសជន ទាំង៤រូបរួមមាន៖
-លោក សើរ វណ្ណដា និងក្រុមគ្រួសារ
-លោក ប៊ឹប ប៊ី និងក្រុមគ្រួសារ
-លោក សុន វុទ្ធី និងក្រុមគ្រួសារ
-លោក ឃន់ សុខន និងក្រុមគ្រួសារ។
លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថារដ្ឋបាលស្រុកប្រាសាទបាគង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់សប្បុរសជនខាងលើទាំងអស់ និងសូមជូនពរ អោយមានសុខភាពល្អ ជោគជ័យការងារគ្រប់ភារកិច្ច៕SRP

