សិប្បកម្មធំៗ កំពុងក្លាយជាមេរោគ បំផ្លាញព្រៃឈើ នៅខេត្តព្រះវិហារ យ៉ាងរង្គាល

ខេត្តព្រះវិហារ៖ទីតាំងសិប្បកម្មខុសច្បាប់ធំៗ ​កំពុងលួចកាប់ឈើចេញពីសហគមន៍ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្រោម

ខ្សែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនៅតាមផ្លូវជាតិលេខ៦២ កត្តានេះជាមេរោគបំផ្លាញព្រៃឈើក្នុងខេត្តព្រះវិហារយ៉ាងរង្គាល។

ពលរដ្ឋនៅភូមិអូពោធិរិះគន់ ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងខេត្តព្រះវិហារថា បណ្ដែត​បណ្ដោយ​ឱ្យ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​កន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ចំណុចផ្លូវចូលក្រុមហ៊ុនអានម៉ារ៉ាឌី ស្ថិតក្នុងឧបសម្ព័ន្ធភូមិអូពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដែល​អ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ​ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ។

រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិតជាច្រើនកន្លែង ឋិត​នៅ​ភូមិ​ឃុំ​ស្រុកខាងលើ ដែល​ពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុះដល់កន្លែងរោងសិប្បកម្ម កាលពីថ្ងៃពីថ្មីៗនេះដោយ មានសិប្បកម្ម៣ទីតាំងរួមមានឈ្មោះ ១ឈ្មាះ បិន ២ឈ្មោះ ស៊ាង ឃីម ៣ឈ្មោះ ដា អ្នកទាំងអស់នេះជាម្ចាស់សិប្បកម្មធំៗ។

ទាក់ទងនឹងរឿងខាងលើនេះ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក ចំរើន មន្ត្រីបរិស្ថាន ដែលឈរជើងនៅទីនោះ លោកឆ្លើយប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់ថា ​(មានសិប្បកម្មកែច្នៃឈើខុសច្បាប់មែន ​តែធ្វើដោយលួចលាក់ទេ កន្លងទៅយើងបានបញ្ឈប់ និងធ្វើកិច្ចសន្យាម្ដងហើយ តែដល់ក្រោយមក ពួកគេលួចធ្វើទៀត តែឥឡូវនេះខ្ញុំមិននៅកន្លែងទេរ ខ្ញុំរវល់នៅក្នុងព្រៃ។

ប្រភពដដែលបានបន្តទៀតថាសិប្បកម្មកែច្នៃឈើធំៗខាងលើ

បានទទួលទិញឈើពីក្រុមជនល្មើស ​កាប់ចេញពីសហគមន៍ជាំព្រៃ ព្រៃបារាំង ព្រៃសហគមន៍រំចេក ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃបឹងពែរ។ ​

ឈើទាំងអស់ហ្នឹងគេដឹកកាត់ទំហំមានមុខ​៣០ .៤០​.៨០.៩០ (សង្ឃទីម៉ែត្រ)។

ពលរដ្ឋបានបញ្ជាក់ថារោង​សិប្បកម្ម​ទាំងនោះ ​បើ​មើល​ពី​ខាង​ក្រៅ ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ ក៏ប៉ុន្តែ​បើ​នៅ​តែ​បណ្ដែត​បណ្ដោយ​ឱ្យ​ដំណើរការ​យូរៗ ទៅ នឹង​កាន់តែ​បង្ក​ការ​គំរាមកំហែង​ធំធេង​ ដល់​ព្រៃ​អភិរក្ស​៕SRP