ប៉ូលិសខេត្តសៀមរាបបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាប នៅថ្ងៃថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែបVIP របស់កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមវត្តមានលោកលី សំរិទ្ធ អភិបាលរងខេត្ត តំណាង លោក ទៀ សីហា ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការស្នងការខេត្តសៀមរាប ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងសិក្ខាកាមដែលបានហ្វឹកហាត់បំប៉នជំនាញចំនួន ១៣៥នាក់ ផងដែរ៕SRP