លោកណុប ដារ៉ា ផ្តល់អំណោយជូនភ្នាក់ងារ ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង

លោកណុប ដារ៉ា ផ្តល់អំណោយជូនភ្នាក់ងារ ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ព្រមទាំង ស.ស.យ.ក. នៅថ្ងៃទី១៤ខែតុលាឆ្នាំព្រឹកមិញ បានចុះជួបសំណេះសំណាល សួរសុខទុក្ខភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង ចំនួន ៨៤គ្រួសារស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនសុីនទ្រី ក្រុង/ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរលោកណុប ដារ៉ា និងក្រុមការងារ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុង និងថវិកា ប្រគល់ជូនបងប្អូនភ្នាក់ងាររើសសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី ផងដែរ។

លោកណុប ដារ៉ា បានមានមតិផ្តាំផ្ញើរដល់បុគ្គលិករបស់ក្រុមហ៊ុនសុិនទ្រីទាំងអស់គ្នា ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អជាប្រចាំថ្ងៃ ដែលក្រុមហ៊ុនដាក់ផែនការតាមផ្នែកនីមួយៗ ពិសេសនៅពេលយកសំរាមនៅតាមផ្ទះ នឹងតាមដងផ្លូវនានាជុំវិញក្រុងបាត់ដំបង កុំឲ្យមានការយឺតយ៉ាវ ចៀសវាងការទុកច្រើន ថ្ងៃបង្កការជះក្លិនមិនល្អជាដើម៕SRPដោយវណ្ណៈ