ផ្ទះមួយខ្នង និងលុយជាង២០លានរៀល ក្លាយជាចំណីអគ្គិភ័យ

ខេត្តកំពង់ចាម៖ចាស់ពោលថាសុខចិត្តឲ្យលិចទូក កណ្ដាលទន្លេ ​​កុំឲ្យតែភ្លើងឆេះផ្ទះ។ ជាក់ស្ដែងផ្ទះមួយខ្នង និងលុយជាង២០លានរៀល ក្លាយជាចំណីអគ្គិភ័យទាំងស្រុង។

ហេតុការណ៍បានកើតឡើងអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នៅវេលាម៉ោង៨និង៥០នាទីព្រឹក នៅចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ភ្នាក់ងារ«សៀមរាបប៉ុស្ដិ៍បានរាយការណ៍ថាក្រោយពីបានទទួលព៌ត័មានពីអាជ្ញធរឃុំ លោកប៊ិន ឡាដា អភិបាល ស្រុក បានដឹកនាំក្រុមការងារបានចុះដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសួរ ម៉េងអាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ លី សុភា អាយុ៤៧ រស់នៅភូមិទីតាំងកើតហេតុ។

បើតាមសមត្ថកិច្ចថាអគ្គិភ័យនេះបណ្ដាលឱ្យបាត់បង់និងខូចខាតសម្ភារដូចជា៖

ផ្ទះមានទំហំ៦x១៣ម៉ែត្រ

បាត់បង់ ប្រាក់រៀលចំនួន ២០ លានរៀល

ម៉ូតូ១គ្រឿង

គ្រឿងអលង្ការ ៤ លានរៀល

សម្ភារ និង ឯកសារមួយចំនួនទៀត។

ករណីនេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋក្បែរនោះឡើយ។មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គីសនី។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានពន្លត់រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកមួយគ្រឿង និងប្រើប្រាស់ទឹកអស់១រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម៕SRP