ចាប់ខ្លួនបុគ្គលិកអាជ្ញាធរជាតិអប្សារាម្នាក់ករណីគ្រឿងញៀន

ខេត្តសៀមរាប៖សមត្ថកិច្ចបានថ្លែងថាបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ អាជ្ញាធរជាតិអប្សារា ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ករណីប្រើប្រាស់សារធាតុញៀន។

ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចកំពុងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មូលហេតុ កម្លាំងបានឆែកកែបម៉ូតូឃើញមានដែកកេះកែឆ្នៃចំនួន០២(ពណ៌លឿង១ ខៀវ១)។ ក្រោយពីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនប្រភេទទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕SRP