ខេត្តសៀមរាប៖ហាងលក់បាយ យីហោស្ទឹងមាសលក់បាយហៃណាំ ត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុង។
ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅវេលម៉ោង១០និង៣០នាទីស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាតតូបធ្វេីពីឈេីប្រក់ស្បូវទំហំ៣ម៉ែត្រ x ១០ម៉ែត្រ ទាំងស្រុង យីហោភោជនីយ៍ដ្ឋានស្ទឹងមាសលក់បាយហៃណាំ។
សមត្ថកិច្ចបន្តថាបានអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹកទេ។ បំពង់ពន្លត់អគ្គិភ័យ ចំនួន៣បំពង់។
បើតាមសមត្ថកិច្ចមូលហេតុអ្នកនៅជាមួយ ប្តូរធុងហ្គាស ទម្ងន់១៥គីឡូបិទអត់ជិតបណ្តាលអោយឆាបឆេះ ពីចង្ក្រាន បាយខាងក្រោយប្រក់ស្បូវ មកតែម្ដង៕SRP

