ប្រកាស លោកសាត គឹមសាន ឲ្យចូលកាន់មុខតំណែង ជាស្នងការខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

ពិធីធ្វើនៅសាលាខេត្តបាត់ដំបងនាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕SRP