ប្រទះឃើញ សាកសព​ក្មេងប្រុស​ម្នាក់​ ក្នុងគំនរសំរាម

ប្រទះឃើញ សាកសព​ក្មេងប្រុស​ម្នាក់​ ក្នុងគំនរសំរាម

ខេត្តព្រះសីហនុ៖សាកសពក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ត្រូវបានប្រទះឃើញ នៅ​ក្នុង​គំនរ​សំរាម​ ក្នុង​ទីលាន​ចាក់​សំរាមក្រុមហ៊ុន (KSWN)។

ការប្រទះឃើញ ស្ថិតនៅ​ភូមិ​១ សង្កាត់លេខ​១ ក្រុងព្រះសីហនុ​ នៅពីវេលាម៉ោង០៩ព្រឹកថ្ងៃទី ១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២០។
ករណី​នេះ​សមត្ថកិច្ច​ប្រាប់ថា​ ក្មេងប្រុស​នេះ​គឺ​តាម​ម្ដាយ​របស់គេដែល​ធ្វើការ​ជាអ្នក​អនាម័យ​នៅ​ក្នុង​ ទីលាន​ផ្ទុក​សំរាម​បណ្ដោះអាសន្ន​ របស់​ក្រុមហ៊ុន​ KSWN នេះ​។តាមការសន្និដ្ឋាន​ជំហាន​ដំបូងរបស់សមត្ថកិច្ច​ថា​ ជនរងគ្រោះ​​ អាច​កំពុង​រើស​សំបក​កំប៉ុង​ស្របពេល​ គ្រឿងចក្រ​ (សាស័រ) កំពុង​ធ្វើការចូកសំរាម​ ហើយទំនងជា​ត្រូវ​បាន​អ្នកបើក​សាស័រ​មើល​មិនទាន់​ ជោគ​សំរាម​ចាក់លុប​បណ្ដាលឲ្យ​បាត់បង់ជីវិត​ក្នុង​គំនរ​សំរាម​តែ​ម្ដង​។ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍មិនទាន់បានរបាយការណ៍ពីអត្តសញ្ញាណជនរងគ្រោះ​ច្បាស់លាស់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​៕SRPព័ត៌មាន​លំអិតនៅពេលក្រោយ​៖