រន្ទះបាញ់សម្លាប់មនុស្សម្នាក់ នឹងសត្វគោ១ក្បាលនៅភូមិសួង ខេត្តសៀមរាប

រន្ទះបាញ់សម្លាប់មនុស្សម្នាក់ នឹងសត្វគោ១ក្បាលនៅភូមិសួង ខេត្តសៀមរាប

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់និងគោមួយក្បាលត្រូវបានរន្ទះបាញ់សម្លាប់នៅរសៀលថ្ងៃនេះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ សូរ តាំង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបញ្ជាក់ថាករណីនេះមូលហេតុជនរងគ្រោះដេីរដឹកគោពេលមេឃកំពុងភ្លៀងត្រូវបានរន្ទះបាញ់សម្លាប់
តែម្ដង៕SRP