ខេត្តព្រៃវែង៖លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ ដែលរស់នៅក្នុងស្រុកស្វាយអន្ទរ។ ការចែកអំណោយនេះដើម្បីជួយសម្រាលបញ្ហាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការខ្វះខាតខ្លាំងបំផុតក្នុងកំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកភិបាលខេត្ត បានថ្លែងផ្តាំផ្ញើដល់បងប្អូនទាំង៥២គ្រួសារក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមនាំគ្នាសម្អាតអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល ពាក់ម៉ាសពេលចេញទៅក្រៅផ្ទះ និងកុំប្រមូលផ្តុំគ្នាច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអោយចូលរួមគោរពច្បាប់ចរាចរណ៍ផងដែររ៕SRP