នគរបាលស្រុកស្វាយអន្ទរ ចាប់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូ

ខេត្តព្រៃវែង៖បុរសម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍អង្គរទ្រេត សហការជាមួយ កម្លាំងអធិការស្រុកស្វាយអន្ទរនិងពលរដ្ឋ ព័ទ្ធចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចម៉ូតូ។
ការចាប់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។
ជនសង្ស័យឈ្មោះ ធួន សារ៉ាត់ អាយុ៣១ ឆ្នាំ រស់នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណែកម្ចាស់ម៉ូតូឈ្មោះ ហ៊ិន សំអូន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាឡឹក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។
បើតាមនគរបាលបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថា ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕SRP