ប៉ូលិសខេត្តសៀមរាប ច្រានចោលហ្វេសប៊ុក San Prum

0

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានធ្វើការច្រានចោលទៅនឹងអាខោនហ្វេសប៊ុក San Prum ដោយអះអាងថាជាការផ្សាយមិនពិត។

នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែកញ្ញាឆ្នាំ២០២០នេះបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម បានជ្រាបថា៖

កន្លងមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាស្ថាប័នមួយមានតួនាទីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលស្ថិតក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភារដ្ឋបាលខេត្ត ក្នុងនោះដែរស្នងការដ្ឋានមានថ្នាក់ដឹកនាំ ស្នងការ ស្នងការរង ដែលជាគណៈស្នងការបានខិតខំរួមសាមគ្គីគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បង្កា ប្រឆាំងនូវរាល់បទល្មើសផ្សេងៗ ជាពិសេសសភាពការណ៍កូវីដ១៩កន្លងទៅនេះយើងបានខិតខំថែរក្សាស្ថានការណ៍បានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយមិនមានបែងចែកជាក្រុម ឬប្រកាន់បក្ខពួកនៅក្នុងជួរគណៈស្នងការដូចខ្លឹមសារអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានបានផ្សាយទេ។

ជាថ្មីម្តងទៀតស្នងការដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ យើងខ្ញុំរីករាយទទួលយកចំពោះមតិរិះគន់ទាំងឡាយ ដើម្បីយកជាមូលដ្ឋានក្នុងការកែលម្អការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕SRP