កូនឈើជិត៤ពាន់ដើមត្រូវបានដាំនៅឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន

ខេត្តសៀមរាប៖កូនឈើចំនួន៣.៧០០ដើមប្រភេទកូនឈើគ្រញូង ,ធ្នង់,បេង,ឈើទាលនិងរាំង ត្រូវបាន ដាំលើផ្ទៃដីចំនួន២.០២០ហិកតា ក្នុងឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី នៅថ្ងៃទី២៧ ខែសីហាព្រឹកមិញនេះ ក្រោមវត្តមានលោកទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត។

ការដាំកូនឈើនេះក្រោមកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយរដ្ឋបាលខេត្តសៀមរាប ឧបត្ថម្ភពីគម្រោងកម្មវិធីអង្គការសហប្រជាជាតិ គម្រោងជំរុញបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍ ដោយចីរភាព និង កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ជំហានទី៣៕SRP