លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ចុះសួរសុខទុក្ខ អតីតមន្ត្រីនគរបាលខេត្តសៀមរាប ពីររូប ដែលកំពុងសម្រាកព្យាបាលជំងឺ

លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ចុះសួរសុខទុក្ខ អតីតមន្ត្រីនគរបាលខេត្តសៀមរាប ពីររូប ដែលកំពុងសម្រាកព្យាបាលជំងឺ

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក ប៉ែន សាមី (អតីតនាយរងការិយាល័យសន្តិសុខផ្ទៃក្នុង) និងលោកស្រី ឡុង វណ្ណៈ (អតីតនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន) ជាមន្ត្រីនគរបាលចូលនិវត្តន៍ទាំងពីរនាក់ប្ដីប្រពន្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ក៏បាននាំយកថវិកាចំនួន២.៥០០.០០០រៀល រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគ មួយចំនួន ប្រគល់ជូនលោក-លោកស្រីទាំងពីរ ក្នុងគុណបំណាច់ របស់លោក-លោកស្រីទាំងពីរ ដែលបានខិតខំបំពេញការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជិត៤០ឆ្នាំ តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានមានមតិផ្ដាំផ្ញើលោក-លោកស្រីទាំងពីរឲ្យខិតខំបន្តថែរក្សាសុខភាព ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងជូនពរឱ្យលោក-លោកស្រីទាំងពីរ ឆាប់បានជាសៈស្បើយពីជំងឺ ផងដែរ៕SRP