ខេត្តសៀមរាប៖បុរសស្ត្រីពីរនាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងនគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ឃាត់ខ្លួនករណីបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន។
ការឃាត់ខ្លួនធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង០៩និង ០០នាទី នៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលា កំរើកក្រុងសៀមរាប ឃាត់។
ជនសង្ស័យ១–ឈ្មោះ ឡឹក វណ្ណា ភេទ ប្រុស ឆ្នាំកំណើត ១៩៩១ជនជាតិ ខ្មែរ មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទី២–ឈ្មោះ ភី ស្រីលាប ភេទស្រី ឆ្នាំកំណើត ១៩៩១ជនជាតិ ខ្មែរ មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើកក្រុងសៀមរាប។
ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនចំនួន១៨កញ្ចប់ស្មើនឹងទម្ងន់៥,៣ក្រាម ទាំងសំបកឧបករណ៍ប្រើប្រាស់និងសម្ភារវេចខ្ចប់គ្រឿង ញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២៨ ខែ សីហានេះដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP