ខេត្តត្បូងឃ្មុំ៖អ្នកចូលរួមការដេញថ្លៃធ្វើផ្លូវបេតុង នៅឃុំជំនីក បរាជ័យ ដោយដណ្ដើមគ្នាដូចល្បែងដណ្ដើមស្លឹកឈើ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាការ
ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ កាត់បន្ថយភាព ក្រីក្រថ្នាក់ឃុំសង្កាត់ចំនួន ១គម្រោ នៅក្នុងសាលាឃុំជំនីក ស្រុកក្រូចឆ្មារ មានប្រវែង ២៨០ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១៣៤.៣៦៥.៤០០ រៀល ស្ថិតនៅក្នុងសាលាឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានឆារចោលនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ ដោយសា មានភាពរញ៉េរញ៉ៃ រុញច្រានប្រទាញប្រទង់គ្នា ហើយមានក្រុមហ៊ុនតែ ២ ក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃ មិនគ្រប់លក្ខ័ន្តិក:។
ការដាក់ដេញថ្លៃគម្រោងធ្វើផ្លូវ ត្រូវបាន
លោក ស្លេះ ម៉ាត់ មេឃុំជំនីក បានសម្រេចឆារចោល មិនបើកសំណើរនោះទេ និងលើកទៅដេញឡើងវិញនៅពេលក្រោយទៀត។ ប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើផ្លូវក្នុងគម្រោងខាងលើមានការខកចិត្តយ៉ាងខ្លាំង ព្រោះថា មិនដឹងជាពេលណាទើបពួកគាត់បានផ្លូវសម្រាប់ប្រើប្រាស់ដឹកកសិផលរបស់គាត់ទៅរកទីផ្សារនោះទេ។ ពលរដ្ឋបានបន្តថា រដ្ឋចំណាយថវិកាជាតិ រាប់រយលានរៀលសម្រាប់ធ្វើផ្លូវ តែក្រុមហ៊ុនដេញថ្លៃបែជាធ្វើដូចលេងល្បែងដណ្ដើមស្លឹកឈើទៅវិញ។
ពលរដ្ឋបានសំណូមពរ សុំអោយគណ:បញ្ជាការឯកភាពខេត្ត មេត្តាជួយពិនិត្យមើល ការដេញថ្លៃធ្វើផ្លូវផង កុំបណ្ដោយអោយក្រុមហ៊ុន ដេញថ្លៃយកការងារ របស់រាជរដ្ឋាភិបាល ការងារកសាងប្រទេសជាតិ ទៅលេងសើចបែបនេះ ព្រោះរាជរដ្ឋាភិបាលចំណាយលុយអស់ច្រើនណាស់៕SRP