ខេត្តសៀមរាប៖រយ:ពេល០៥ថ្ងៃសម្រាប់ខេត្តសៀមរាប មានភ្ញៀវជាង ២១ម៉ឺននាក់ មកទស្សនាលេងកម្សាន្ត និងប្រជាពលរដ្ឋទទួលបាន
ថវិកាជាង៩លានដុល្លារ។
លោកទៀសីហាអភិបាលខេត្ត បានអះអាងថាដោយមានកិច្ចសហការបានល្អ ក្នុងពេលដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ វិយោជិកឈប់សម្រាក៥ថ្ងៃ ស្របទៅនឹងការរៀបចំនូវព្រឹត្តិការណ៍សម្រាកសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ខេត្តប្រវត្តិសាស្ត្រសៀមរាប មានចំនួនប្រមាណជាង ២១ម៉ឺននាក់ ដែលបង្ហាញឲ្យឃើញការចាប់កម្រើកឡើងវិញក្នុងវិស័យទេសចរ នៅខេត្តសៀមរាប ដែលបានបាត់បង់អស់រយៈពេល៧ខែមកនេះ។ ជាក់ស្តែងក្នុងរយៈពេលឈប់សម្រាក៥ថ្ងៃមកនេះ ភ្ញៀវដែលចូលមកចាយវាយនៅខេត្តសៀមរាប ដែលប្រជាពលរដ្ឋយើងទទួលបានប្រមាណជាង៩លានដុល្លា រហើយនេះក៏ជាភាពជោគជ័យមួយផងដែរ ក្នុងពេលដែលកំពុងជួបវិបត្តិកូវីដ១៩នេះ។
លោកទៀ សីហា ថ្លែងយ៉ាងដូច្នេះ
នៅរសៀលថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ពិភាក្សា និង អនុម័តទៅលើផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រង ថវិការដ្ឋបាលខេត្តសៀមរាប (ឆ្នាំ២០២០-២០២៣) ក្រោមអធិបតីភាពរបស់លោក អ៉ឹង ហឿនប្រធានក្រុមប្រឹក្សាខេត្ត។
លោកទៀ សីហា បានបន្តទៀតថា ពាក់ព័ន្ធថវិកា ទៅលើគម្រោងចំណូល ចំណាយប្រចាំឆ្នាំនេះ ខេត្តគឺត្រូវការថវិកាបន្ថែមទៀត ទៅលើការចំណាយទៅលើគម្រោងផ្សេងៗ ដូចជាពិធីបុណ្យប្រពៃណីជាតិជាដើម។ ពាក់ព័ន្ធទៅការអភិវឌ្ឍន៍ស្ទឹងសៀមរាប លោកបញ្ជាក់ថា ដោយស្ទឹងសៀមរាបស្ថិតក្នុងការគ្រប់គ្រងរបស់ (អាយស៊ីស៊ី) យើងមិនអាចធ្វើការអភិវឌ្ឍន៍អ្វីបានឡើយ គឺបានត្រឹមធ្វើការថែរក្សា សម្អាតអនាម័យ បរិស្ថានប៉ុណ្ណោះ៕SRP