បុរសពីរនាក់ទៅផឹកស្រានៅផ្ទះស្ត្រីមេម៉ាយច្រណែនគ្នាក្លាយជាហិង្សា

ខេត្តសៀមរាប៖ ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានឲ្យដឹងថានគរបាលស្រុកអង្គរជុំបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ឈឿម ឆេន ភេទប្រុសអាយុ ៤៣ឆ្ឆ្នាំនៅ ភូមិតាកួយ ឃុំគោល ស្រុកអង្គជុំ ខេត្តសៀមរាប ពីបងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្តថានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤,00 នាទី មាន ឈ្មោះ លឿម គា ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិគោកក្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បានទៅលេងផ្ទះរបស់ឈ្មោះ ឈើយ ម៉ាប់ ភេទស្រីអាយុ ៤០ ឆ្នាំនៅភូមិតាកួយ ឃុំគោល ស្រុកអង្គជុំ (មេម៉ាយ) បាននាំគ្នាផឹកស្រាជាមួយ ឈ្មោះ ឈឿម ឆេន ភេទប្រុស(ជនសង្ស័យ) ដោយពួកគរបានស្រលាញ់ម្ចាស់ផ្ទះ ទាំង២នាក់ ហើយច្រណែនគ្នាទៅវិញទៅមក។
លោកថា នៅពេលជនរងគ្រោះស្រវឹងខ្លាំងក៏ឡើងដេកលើអង្រឹងក្បែកន្លែងផឹក ចំណែកជនសង្ស័យនិងម្ចាស់ផ្ទះក៏បានផឹកជាមួយគ្នាបន្តទៀត។

ក្រោយមកជនសង្ស័យឈ្មោះ ឈឿម ឆេន បានទាញកំណល់ឈើអង្គុយវាយមកលើជនរងគ្រោះចំក្បាលបណ្ដាលអោយរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអង្គរជុំ ដើម្បីសង្គ្រោះ។ចំណែកជនសង្ស័យបានរត់កេចខ្លួន។

លោកបានបញ្ជាក់ថានៅថ្ងៃទី12ខែសីហាឆ្នាំ2020 វេលាម៉ោង១១នគរបាលស្រុកអង្គរជុំបានសហការជាមួយ គរបាលស្រុកក្រឡាញ់ បានឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើ ជនរងគ្រោះពិតមែន។ ករណីនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP