ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងខេត្តសៀមរាបទទួលផែនកណ្ដាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃទី ១២ខែ សីហា ឆ្នាំ២០២០នេះបាន សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន អធិការក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ នឹងប្រជាការពារភូមិសង្កាត់ ស្វាយដង្គំ ស្រាវជ្រាវនិងសើុបអង្កេត ចាប់ខ្លួននារីម្នាក់។
ជនសង្ស័យឈ្មោះ តាំង ជែនី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លទ្ធផលធ្វើតេស្ត វិជ្ជមាន។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត បន្តថាករណីនេះដកហូតគ្រឿងញៀន ៩កញ្ចប់ … ៨កញ្ចប់តូច និង១កញ្ចប់ធំ និងថង់សម្រាប់វេចខ្ជប់គ្រឿនញៀនមួយចំនួន។ លោកថាបានប្រគល់ជនសង្ស័យអោយទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕SRP