រថយន្តបុកម៉ូតូនៅស្រុកពួក បណ្ដាលអោយនារីម្នាក់ស្លាប់ ជនរងគ្រោះ រស់នៅភូមិចុងកៅស៊ូ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានារីម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ភ្លាមខណ:កំពុងបើកម៉ូតូម្នាក់ឯង។

ហេតុការណ៍បានកើតឡើងម៉ោង៩ ៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិទឹកថ្លា ឃំុខ្នាត ស្រុកពួកខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តនិងម៉ូតូ ម៉ាកឃ្លីកពណ៌ស ពាក់ស្លាកលេខសៀមរាប១T៤៤០៩ បានខូចខាតទាំងស្រុង។ ចំណែករថយន្តបង្កបើករត់គេចបាត់ក្រោយកើតហេតុ។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មានឈ្មោះឡាម ហុីង ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះមូលហេតុនៅឡើយ រហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី១១ខែសីហានេះ រកសាច់ញាតិមិនទាន់ឃើញនោះទេ៕SRP