លោកស្រី ខាត់ ចាន់ដាលីស ថាធ្វើរបាំងដែកនៅក្នុងព្រំដីខ្លួនឯងសោះ បែជាមានអ្នកប្រតិកម្មទៅវិញ

ខេត្តបាត់ដំបង៖លោកស្រីខាត់ចាន់ដាលីស អាយុ៣១ឆ្នាំរស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងបានឲ្យដឹងថាការធ្វើរបាំងដែកនៅព្រំដីរបស់ខ្លួនគឺដើម្បីការពារសុវត្តិភាពតែប៉ុណ្ណោះ។

លោកស្រី ខាត់ ចាន់ដាលីស បានបានផ្តល់បទសម្ភាសន៍ឲ្យក្រុមការងារព័ត៌មានដឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០ថានាងខ្ញុំសូមធ្វើការបដិសេធទាំងស្រុងទៅលើឈ្មោះម្ចាស់អាខោនហ្វេសប៊ុកឈ្មោះRachana Ho Bun Huron ដែលបានបង្ហោះឈ្មោះ

ព្រះរាជអាជ្ញា ហេង លុយ ដែលត្រូវជាគ្រួសាររបស់គាត់ជាសាធារណៈ ដែលសរសេរថា លោកព្រៈរាជអាជ្ញារង ហេង លុយចង់ធ្វើរបាំងតដល់ណាទៀតទើបសមចិត្ត???។ ជុំវិញការបង្ហោះបែបនេះលោកស្រីខាត់ ចាន់ដាលីស បញ្ជាក់ថាមូលហេតុនៃការធ្វើរបាំងដែកគឺជាកម្មសិទ្ធិរបស់ឪពុករបស់គាត់ទេ គឺមិនមានពាក់ព័ន្ធទៅនឹងគ្រួសាររបស់ខ្ញុំឈ្មោះហេង លុយ

នោះឡើយ។ លោកស្រីបញ្ជាក់ថាការធ្វើរបាំងដែកទី១ការពារផ្សែងដែលចុងភៅធ្វើម្ហូប។ទី២ការពារមនុស្សលោតចូលនឹងបោះសម្រាមឬ គប់ដប កែវបែកសំឡីអនាម័យ ចូលជដើម។

លោកស្រី ចាន់ដាលីស សូមបញ្ជាក់ផងដែរថាផ្ទះដែលនៅត្រង់ចំណុចខាងលើនេះ ដែលកញ្ញាម្នាក់មានអាខោន ហ្វេសប៊ុកឈ្មោះហូ រចនា ដែលត្រូវជាកូនម្ចាស់ភោជនីយដ្ឋានវិមានពរជ័យ បង្ហោះជាសាធារណៈ ធ្វើឲ្យមានការប៉ះពាល់ដល់មន្ត្រីល្អនឹងមូលបង្កាច់កេរ្តិ៍ឈ្មោះ របស់លោកព្រះរាជអាជ្ញារង ហេង លុយ នោះ លោកស្រីសូមច្រានចោលទាំងស្រុង។ ព្រោះលោកហេង លុយ គ្រាន់ក្នុងនាមលោកជាកូនប្រសារ របស់លោកខាត់ហួ តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរលោកស្រីបានសុំស្នើទៅដល់អាជ្ញាធរសង្កាត់ក្រុង ចុះពិនិត្យនឹងឲ្យរុះរើ កន្លែងដែលមានផ្សែងហុយចូលមកផ្ទះរបស់ឪពុកលោកស្រីផងដែរ។ ដោយឡែកករណីដែលបានធ្វើរបាំងនេះ មិនបានប្រើសិទ្ធិអំណាចអ្វីទាំងអស់ គឺធ្វើនៅលើដីផ្ទាល់ខ្លួន សំខាន់ការពារកុំឲ្យមានក្មេងជក់ថ្នាំចូលលួចទ្រព្យសម្បត្តិផ្សេងៗ។ ពាក់ព័ន្ធករណីនេះម្ចាស់ហាងវិមានពរជ័យ បានឲ្យដឹងថាបញ្ហារឿងធ្វើរបងរបស់ម្ចាស់ផ្ទះខាងលើនេះ គឺគាត់បានរាយការណ៍ជូនលោកចៅសង្កាត់ព្រែកព្រះស្តេច នឹងរាយការណ៍ទៅស្នងការខេត្តរួចម្តងហើយ។ ចំណែករឿងចុងភៅធ្វើម្ហូបមានផ្សែងចូលផ្ទះនោះ កន្លែងណាក៏មានដែរ។ ចំពោះក្មេងៗចុងភៅគប់សំបកដបចូលរបងក្បែរផ្ទះនោះ គាត់ព្រមទទួលស្គាល់ និងចាំដាក់សំណាញ់ព័ទ្ធកុំឲ្យប៉ះពាល់ទៅដល់ផ្ទះអ្នកជិតខាបន្តទៀត៕SRPដោយប៊ុន ថេត