ខេត្តកំពង់ចាម៖លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានដឹកនាំប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែលមានការដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ។
កិច្ចប្រជុំនេះត្រូវបានធ្វេីឡើងនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ដោយក្នុងគោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ ផងដែរ៕SRP
គណៈកម្មការទី៧នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកំពង់ចាម