កូនឈើចំនួន៥០០ដើមបានដាំក្នុងបរិវេណវត្តអង្គរខាងជើង

ខេត្តសៀមរាប៖កូនឈើប្រណិតនិងឈើលម្អចំនួន៥០០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្ត អង្គរខាងជើង នាព្រឹកមិញនេះ ក្រោមការផ្តួចផ្តើមពីព្រះចៅអធិការវត្ត ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស។

ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព មានសង្ឃដីកាពីគោលបំណងនៃការដាំដើមឈើ គឺដើម្បីលើកស្ទួយសោភ័ណភាពបៃតងក្នុងតំបន់អង្គរ ដើម្បី បណ្តុះទឹកចិត្តស្រឡាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាមួយពិភពលោក ព្រោះដើមឈើនៃជាប្រភពនៃជីវិត ផ្តល់ខ្យល់បរិសុទ្ធ និងសារៈប្រយោជន៍ជាច្រើនក្នុងការរស់នៅរបស់មនុស្សសត្វ។ មិនតែប៉ុណ្ណោះ ដើមឈើគឺជាកន្លែងដែលព្រះពុទ្ធចាប់កំណើត ត្រាស់ដឹង និងបរិនិព្វានផង ហើយការដាំដើមឈើនេះ ក៏បានផលអានិសង្ឃបុណ្យច្រើនណាស់៕SRP