ខេត្តព្រៃវែង៖បច្ចុប្បន្ននៅក្នុងស្រុកពារាំងកំពុងតែមានការ អភិវឌ្ឍ គួរអោយកត់សំគាល់ដូចជាផ្លូវលំនៅតាមភូមិមួយចំនួនប្រែក្លាយជាផ្លូវចាក់បេតុងជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។
ក្នុងនោះដែរ ផ្លូវចូលទៅភូមិពារាំង ឃុំរាប ស្រុកពារាំង ដោយមានលោក ឧកញ៉ា ប៊ុត ចន្ធូ បានសហការគ្នាជាមួយអាឮ
ជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍ ពីតំបន់ដែលមានទឹកលិចប្រែក្លាយទៅជាតំបន់មួយដែលមានទីផ្សារល្អដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។
លោក ហា អុិន មេការក្នុងការអភិវឌ្ឍ នៅតំបន់ខាងលើ បានប្រាប់អ្នកសារព័ត៌មានថាក្នុងការអភិវឌ្ឍ នេះគឺមានការស្ថាបនានូវផ្លូវលំមួយខ្សែដែលមានប្រវែង១២០០ម៉ែត្រ ទទឹង៨ម៉ែត្រនឹងត្រូវចាក់បេតុងក្នុងពេលឆាប់ៗខាងមុខនេះមិនតែប៉ុណ្ណោះក៏នឹងមានស្ថាបនាជាស្ពានមួយទៀតឆ្លងពីភូមិពារាំងទៅភូមិស្នាយពល។ ចំណែកប្រឡាយទឹកដែលហូរកាត់ពីភូមិពារាំងពីត្បូងទៅជើង ក៏នឹងត្រូវជីកដាក់លូនឹងធ្វើជាលូស្តុបចំនួន៣កន្លែងទៀតដើម្បីបញ្ចៀសទឹកអោយហូរចូល ស្ទឹងស្នាយពល ទាំងអស់។ លោកថា ធ្វើបែបនេះគឺអាច អភិវឌ្ឍពីតំបន់ដែលលិចទឹក ប្រែក្លាយជាទីផ្សារនឹងមានផ្ទះល្វែង មានភ្លើងបំភ្លឺផ្លូវនៅជុំវិញតំបន់ខាងលើទៀតផង។
ជុំវិញការអភិវឌ្ឍ ខាងលើនេះ ប្រជាពលរដ្ឋ មានការសារទនឹងរីករាយបំផុតព្រោះកន្លងមកនៅតំបន់នេះគឺជាតំបន់មួយដែលលិចទឹក ជារៀងរាល់ឆ្នាំ។ដោយរាល់ពេលដែលទឹកឡើងខ្លាំងម្តងៗពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះគឺជិ:ទូកទៅមក ពិបាកក្នុងការធ្វើដំណើរ ទៅផ្សារឬទៅមន្ទីពេទ្យ ។ ក៏ប៉ុន្តែឥឡូវឮថាលោកឧកញ៉ា ប៊ុត ចន្ធូ បានមកសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍ។ ជាពិសេស លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានអភិវឌ្ឍតំបន់នេះគឺពួកគាត់មានការសប្បាយចិត្ត សង្ឃឹមថានឹងមានការអភិវឌ្ឍបន្ថែមទៀត៕SRP

