លោក វង្ស ពិសេន ចែកអំណោយដល់ពលរដ្ឋ០៤គ្រួសារនៅស្រុកពារាំង

ខេត្តព្រៃវែង៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ព្រឹកមិញ បានអញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋ០២គ្រួសារ អតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងដំបូលផ្ទះ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ ពីរគ្រួសារ។

លោកលោក វង្ស ពិសេន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ និងប្រធានក្រុម ក្នុងឃុំកញ្ចំ ដែលមានសមាជិកចូលរួមចំនួន៧៦នាក់ និងឧបត្ថម្ភម្នាក់ៗថវិកា៥០,០០០រៀល។

ជាមួយគ្នានោះដែរលោកបានឧបត្ថម្ភដល់ ការបោះបង្គោលដីសាធារណៈ របស់រដ្ឋ ទុកសម្រាប់ជម្រកសត្វគ្រប់ប្រភេទ ចៀសវាងការកាប់ទន្ទ្រានយកមកធ្វើកម្មសិទ្ធិឯកជន ដែលចំណាយថវិកា អស់ ៧,៥០០,០០០រៀល ផងដែរ។

សូមបញ្ជាក់ថាគ្រួសារអតីតយុទ្ធជន បានទទួលថវិកា ៥០០,០០០រៀល គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រួមមាន៖

  • អង្ករ ៥០គីឡូក្រាម
  • មី ២កេស
  • ប៊ីចេង ២កញ្ចប់
  • ទឹកត្រី ២យួរ
  • ទឹកស៉ីអ៉ីវ ២យួរ
  • ទឹកសុទ្ធ ២កេស
  • ទឹកក្រូច ២កេស
  • ថវិកា១,០០០,០០០រៀល៕SRP