គ្រូពេទ្យស្រីម្នាក់ ត្រូវបានឃាតករសម្លាប់ យកសពទៅបោះចោល ក្នុងស្រះទឹកក្រោយផ្ទះ

គ្រូពេទ្យស្រីម្នាក់ ត្រូវបានឃាតករសម្លាប់ យកសពទៅបោះចោល ក្នុងស្រះទឹកក្រោយផ្ទះ

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាគ្រូពេទ្យស្រីម្នាក់ ត្រូវបានឃាតករសម្លាប់ យកសពទៅបោះចោលក្នុងស្រះទឹកខាងក្រោយផ្ទះបង្ករការភ្ញាក់ផ្អើល។ហេតុការណ៍បានកើតឡើងវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃ​ទី​២១ខែកក្កដា​ឆ្នាំ​២០២០​ នៅចំណុចភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ បើកបន្ទប់ព្យាបាលជំងឺទូរទៅ។ ត្រូវបានឃាតករកាប់ចំករក្រោមត្រចៀកបណ្តាលអោយស្លាប់តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថាសពជនរងគ្រោះត្រូវបានបុរស​ជា​ប្តី​បាន​ប្រទះឃើញនៅក្នុងស្រះទឹកក្រោយផ្ទះ ចម្ងាយ​ប្រហែល១០០ម៉ែត្រ។

ករណីនេះសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ។ ជាមួយគ្នានេះដែរកម្លាំងនគរបាលស្រុក​បាននាំខ្លួនប្តីនិងឪពុកក្មេកទៅអធិកាដ្ឋានដើម្បីសាកសួរជុំវិញបញ្ហានេះ។ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​បងប្អូន​សាច់ញាតិ​ចាត់ចែងធ្វើ​បុណ្យ​តាម​ប្រពៃណី៕SRP