ភ្នំពេញ៖នាយករដ្ឋមន្ត្រីបានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន០៥ ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បើសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ០៩ថ្ងៃ)។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារថ្ងៃទី១៣ខែកក្កដា២០២០នេះ បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល០៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ។
ប៉ុន្តែទន្ទឹមនឹងនេះសូមក្រសួងសុខាភិបាល,ក្រសួងទេសចរណ៍,ក្រសួងសាធារណការនិងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕SRP