ក្រុមហ៊ុន សៀ ម៉ុន រងការរិះគន់ថា បង្វែរឈើ ឲ្យស្របច្បាប់

ក្រុមហ៊ុន សៀ ម៉ុន រងការរិះគន់ថា បង្វែរឈើ ឲ្យស្របច្បាប់

ភ្នំពេញ៖ក្រុមហ៊ុន សៀ ម៉ុន ( SIEMON CAMBODIA AGRICULTURE COMPREHENSIV DEVELOPMENT CO., LTD) កំពុងរងនូវការរិះគន់ថាបង្វេរឈើដែលខ្លួនបានប្រមូលទិញពីអ្នកស្រុកដោយខុសច្បាប់ឲ្យក្លាយជាឈើមានច្បាប់។ដោយករណីនេះអាចជាសកម្មភាពមួយផ្ទុយពីគោលការណ៍កិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងដាក់កម្លាំងអារឈើនៅតំបន់ព្រៃនៅក្បែរៗក្រុមហ៊ុននោះ រួចដឹកចូលទីតាំងក្រុមហ៊ុនបង្វែរទៅជាឈើស្របច្បាប់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មលេខ១២០ សជណ.កស ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន សៀ ម៉ុន បានទទួលសិទ្ធិវិនយោគជាមួយរាជរដ្ឋាភិបាល លើទំហំដីចំនួន៣០១៩៣ហិកតា ស្ថិតនៅក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង បច្ចុប្បន្នត្រូវបានកាត់មកឲ្យ ស្រុកបុរីអូរស្វាយសែនជ័យ។ កន្លងមកនេះក្រុមហ៊ុនបានដាំដំណាំឪឡឹក និងក្រូចវល្លិ៍ ផ្ទុយពីកិច្ចសន្យា គោលការរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល ក្នុងការដាំឈើលើដីព្រៃឈើរិចរិល ដោយសហការដៃគូជាមួយវិស័យឯកជន។

ថ្មីៗនេះបានលេចឮថាមានឈ្មួញម្នាក់ ដែលគេស្គាល់ថា ឈ្មោះ យីម ស្នា ជាមេការក្រុមហ៊ុន សៀ ម៉ុន បានកាប់ឈើពីខាងក្រៅ ហើយនាំចូលទៅស្តុកទុកក្នុងដីក្រុមហ៊ុន ជ្រកក្រោមស្លាកអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីដឹកចេញបន្តទៅកាន់ទីផ្សារ។

ជាក់ស្តែងថ្មីៗនេះ គេឃើញមានរថយន្តយីឌុបធំៗ បានដឹកឈើចេញពីក្រុមហ៊ុន សៀ ម៉ុន នេះជាច្រើនគ្រឿង ហើយឈើនៅលើរថយន្តទាំងនេះ សុទ្ធតែជាឈើដែលមានមុខកាត់ធំៗ ផ្ទុយពីខ្នាតឈើដែលបានកាប់មកពីព្រៃឈើរិចរិលក្នុងដីក្រុមហ៊ុន។ បើយោងតាមការអនុញ្ញាតពីក្រសួងកសិកម្មឲ្យកាប់ស្តារ និងនាំឈើចេញ គឺមានខ្នាតត្រឹមតែ២៥សង់ទីម៉ែត្រ(២,៥តឹក) ចុះក្រោមប៉ុណ្ណោះ។

ជុំវិញការករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីតំណាងក្រុមហ៊ុន សៀ ម៉ុន និងលោក យីម ស្នា បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។ ប៉ុន្តែករណីនេះក្រុមហ៊ុន បានចេញលិខិតបំភ្លឺមួយកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ដូចក្រោម៖