ខេត្តកំពង់ចាម៖ ក្រុមអ្នកញៀនល្បែងស៊ីសង លួចបេីកសង្វៀនប្រជល់មាន់១កន្លែង នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ត្រូវបានកម្លាំងសមត្ថកិច្ចក្រសោបបានទាំងសំបុក កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានបញ្ជាក់ថាថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ចំនួន០៩នាក់ និងដកហូតបាននូវវត្ថុតាងមួយចំនួន ហើយបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕SRP