យោងតាមលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ក្នុងប្រការ១ អនុញ្ញាតឲ្យលោក ប៊ុត វិចិត្រ បើកអាជីវកម្ម គេហទំព័រឈ្មោះ www.srpostnews.com មានអាសយដ្ឋានទីស្នាក់ការ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាចាងហ្វាងការផ្សាយ។
យោងតាមលិខិតអនុញាត របស់មន្ទីរព័ត៌មានខេត្តសៀមរាប ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដែលបានអនុញាត ឲ្យលោក ប៊ុត វិចិត្រ បន្តធ្វើអាជីវកម្ម គេហទំព័រឈ្មោះ www.srpostnews.com មានអាសយដ្ឋានទីស្នាក់ការ នៅភូមិចុង-កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្ដីសម្រេចចុះហត្ថលេខានៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ដែលបានតែងតាំង លោក យូ ផល្លី ជាទីប្រឹក្សាអង្គភាពសៀមរាបប៉ុស្ដិ៍ ។
សម្រេច
ប្រការ១៖ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ www.srpostnews.com សម្រេចបញ្ចប់តួនាទី
លោកយូ ផល្លី ចេញពីទីប្រឹក្សាបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ប្រការ២៖ លោកយូ ផល្លី មិនមានសិទ្ធប្រើប័ណ្ណនិងលិខិតបេសកកម្ម ដែលចេញដោយ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទៀតឡើយ។
ប្រការ៣៖ ដូចបានបញ្ជាក់តាមប្រការ១ ប្រការ២ អង្គភាពសៀមរាបប៉ុស្ដិ៍ ឈប់ទទួលស្គាល់ លោក យូ ផល្លី ជាទីប្រឹក្សា និងមិនទទួលខុសត្រូវជាដាច់ខាតប្រសិន លោក យូ ផល្លី បានប្រព្រឹត្តអ្វីអាចខុសច្បាប់។
សេចក្ដីប្រកាសនេះសូមអាជ្ញាធរមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន៕SRP