ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថាករណីមានពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរុះរើចេញវិញហើយ។
តាមរយៈទំព័រpage ហ្វេសប៊ុកផ្លូវការ
របស់លោកទៀ សីហា អភិបាលខេត្ត
ខេត្តសៀមរាប បានសរសេរយ៉ាងដូច្នោះថាលោកអភិបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តយ៉ាងឆាប់រហ័សនូវករណីការធ្វើរបងលើផ្លូវ ក្នុងមូលដ្ឋានស្រុកសូទ្រនិគម។
លោកទៀ សីហា បន្តថាពាក់ព័ន្ធករណីនេះ គាត់(ម្ចាស់ដី) បានចូលរួមជាមួយអាជ្ញាធរស្រុក និងយល់ព្រមរុះរើរបងរបស់គាត់ចេញវិញ។
សូមបញ្ជាក់ថា ទីតាំងដែលមានការធ្វើរបងលើផ្លូវនេះក្នុងភូមិគោកមនខាងត្បូង ផ្លូវដីក្រហមថ្មី ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការធ្វើបែបនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះចែកចាយនិងរិះគន់យ៉ាងខ្លាំង។
បើតាមអភិបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថាខ្ញុំបាទសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឱកាសទៀតឡើយ៕SRP
អភិបាលខេត្តសៀមរាប៖ ករណីពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរើចេញវិញហើយ