នគរបាល ជាង៤០០នាក់ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​

0

ខេត្តកំពង់ចាម៖មន្ត្រី​​នគរបាលជាតិ ជាង៤០០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នៅសាលសន្និសីទសាលាខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​។
ពិធីនេះក្រោម​វត្តមាននាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម។

​បេីតាម​របាយការណ៍​ស្វាគមន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកកំពង់ចាម បាន​ឲ្យ​ដឹងថា មន្ត្រី​ជ័យលាភី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ​នៅថ្ងៃនេះ​រួមមាន​៖
ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​០៥រូប ក្នុងនោះ​មាន​ខេត្តកំពង់ចាម០៣រូប ,​​ខេត្តប៉ៃលិន០២រូប ,​ ថ្នាក់​វ​សេនីយ៍​ឯក​០៩រូប ក្នុងនោះ​ខេត្តកំពង់ចាម០​៧រូប ,​ខេត្តប៉ៃលិន០២​រូប ,
ថ្នាក់​វរសេនីយ៍ទោ​៩៦រូប​ ស្រី០៤រូប ,និង​ថ្នាក់​វរសេនីយ៍ត្រី​២៣៤
រូប ស្រី១២រូប ព្រមទាំង​​ថ្នាក់​ស្នងការរង​០៥រូប ,​នាយការិយាល័យ​០៤រូប ,​នាយរ​រងការិយាល័យ​៣១រូប ,​និងអធិការរង​១៧រូប​ផងដែរ។
ឆ្លៀត​​ក្នុង​ឱកាស​នោះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​មន្ត្រី​នគរបាល​ដែល​ទេីប​​ទទួល​បាន​ការ​តែងតាំង​មុខ​តំណែង​ ​និង​ឋាន្តរស័ក្ក​ ត្រូវ​ខិតខំប្រឹងប្រែង​ បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់​ជូន​នាឱកាស​នេះ​​ ឲ្យបាន​ស័ក្ដិសម​ជា​មន្ត្រី​នគរបាល​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ​យ៉ាង​ពិតប្រាកដ​។
អភិបាលខេត្ត ក៏​បាន​ស្នេីដល់​​​កងកម្លាំង​នគរបាល​ទាំងអស់​ ​ឲ្យ​​បន្ត​ការ​ចូលរួម​ក្នុង​ការ​​ផ្សព្វផ្សាយ​អំពី​វិធានការ​​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ព្រោះ​ពិភពលោក​នៅ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ការពារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​នៅឡើយទេ​។
ថ្លែងក្នុងពិធីនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​ពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ដល់ កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំបំពេញការងារ ភារកិច្ច​តាម​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ត្រូវខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ​ផងដែរ៕SR